ព័ត៌មានជាតិ

ឆ្លងចរន្តខ្សែភ្លើងឆេះរថយន្តមួយគ្រឿង ខណៈរៀបចំយកចង្ហាន់ទៅវត្ត

បន្ទាយមានជ័យ: ឆ្លងចរន្តខ្សែភ្លើងបណ្ដាលឲ្យឆេះរថយន្ត១គ្រឿងកាលពីវេលាម៉ោង១០ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទល់មុខសាលាបឋមសិក្សាទំនប់ក5 ស្ថិតនៅក្នុងភូមិទំនប់ក5 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះម៉ា សាវ៉េត ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រថយម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ 2x-3350 ពណ៌ទឹកមាស។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានឲ្យដឹងទៀតថា នៅក្នុងរថយន្តមានគ្នាចំនួន៥នាក់ បាននាំគ្នារៀបចំយកចង្ហាន់ទៅវត្តទំនប់ក5 ក្នុងឱកាសកាន់បិណ្ឌ តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសឡើយ។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានឲ្យដឹងទៀតថា រថយន្តមានការខូចខាតឆេះម៉ាស៊ីនមួយកំណាត់មុខទាំងស្រុង៕

photo_2016-09-18_14-50-23

photo_2016-09-18_14-50-12

photo_2016-09-18_14-50-18

មតិយោបល់