ព័ត៌មានជាតិ

រដ្ឋបាលស្រុកព្រៃកប្បាស៖ ករណីស្រ្តី០២រូប ដែលបានចូលរួមក្នុងពិធីជប់លាង ជាមួយបុរសវិជ្ជមាន COVID-19 នៅខេត្តសៀមរាប ពួកគាត់ពុំមានរោគសញ្ញាជំងឺឆ្លងទេ

តាកែវ: យោងតាមផេករដ្ឋបាលស្រុកព្រៃកប្បាស បានជូនដណឹងដល់សាធារណ:ជនគ្រប់ៗរូប ឲ្យបានជ្រាបថា៖ ផ្អែកតាមប្រភពព័ត៌មាន ១១៥ ដែលបានបញ្ជាក់អំពីស្រ្តី០២រូប ដែលបានចូលរួមក្នុងពិធីជប់លៀង ជាមួយបុរសវិជ្ជមាន COVID19 នៅខេត្តសៀមរាប ហើយបច្ចុប្បន្នស្រ្តី០២រូប កំពុងស្នាក់នៅគេហដ្ឋានរបស់គាត់ ស្ថិតនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស។

រដ្ឋបាលស្រុក សូមធ្វើការបញ្ជាក់
១. គាត់ទៅដល់ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២០ ។
២. ពួកគាត់ទាំងពីនាក់ បានត្រឡប់មកពីខេត្តសៀមរាបវិញ តាំងពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ ម្ល៉េះ។
៣. ក្រោយពីទទួលបានព័ត៌មាន រដ្ឋបាលស្រុក បានចាត់ឲ្យកម្លាំងសមត្ថកិច្ច រដ្ឋបាលឃុំ និងប្រធានពេទ្យបង្អែកស្រុក ចុះដល់ផ្ទះស្រ្តីទាំង០២រូប ដើម្បីពិនិត្យមើលរោគសញ្ញា ប៉ុន្តែការពិនិត្យឃើញថា ពួកគាត់ពុំមានរោគសញ្ញាជំងឺ COVID19 នោះទេ។
៤. ជំនាញសុខាភិបាល និងអាជ្ញាធ័រ បានណែនាំដល់រូបគាត់ឲ្យស្ថិតនៅក្នុងផ្ទះមួយរយ:បន្តទៀត ដើម្បីធ្វើការតាមដានសុខភាពគាត់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនមេត្តាជ្រាប និងជៀសវៀង ទទួលបានព័ត៌មានមិនពិត អាចឈានដល់ការប៉ះពាល់ ដល់សតិអារម្មណ៍ភ័យខ្លាច៕

មតិយោបល់