ភ្នំពេញៈ យោងតាមផេក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី0៤ ខែតុលា ឆ្នាំ២០២១នេះ ចោរឆក់ពីរនាក់ ត្រូវបានកម្លាំងប្រជាការពារខណ្ឌ ចាប់បានក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
ករណីខាងលើនេះ ក្រោយពីចាប់បានជនល្មើស ក្រុមប្រជាការពារខណ្ឌ បានប្រគល់ជនល្មើសជូនសមត្ថកិច្ច នៅប៉ុស្តិ៍ផ្សារកណ្តាល២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ (ជនល្មើសធ្វើសកម្មភាព ឆក់ពីភូមិសាស្ត្រផ្សារកណ្តាល២) ៕
មតិយោបល់