ព័ត៌មានជាតិ

គ្រោះថ្នាក់រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួស

កំពង់ស្ពឺ: នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ មានករណីរថយន្ដម៉ូតូរេចង្កូតទៅបុករថយន្ដលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៣៣-៣៤ ត្រង់ចំណុចភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលមានរថយន្ត ១គ្រឿងមិនស្គាល់ម៉ាក (បើកគេចក្រោយពេលកើតហេតុ) ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ បានប៉ះម៉ូតូ ១គ្រឿងម៉ាក ហុងដាវេវ ពណ៌ក្រហម គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សុំ សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិជ្រៃ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងបើកបរស្របទិសគ្នា បន្ទាប់មកម៉ូតូបានជ្រុលទៅបុក រថយន្ត ១គ្រឿងទៀត ម៉ាកនីសាន់ ពណ៌ប្រផេះ ពាក់ផ្លាកលេខចង្កូតស្តាំ KDL-0314 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះគេចខ្លួនបាត់) ដែលកំពុងបើកបរមកពីកើតទៅលិចបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចសម្ភារ:ដូចជា៖
– របួសធ្ងន់ ១នាក់ប្រុស
– ខូចម៉ូតូ ១គ្រឿងធ្ងន់
– ខូចរថយន្ត ១គ្រឿងស្រាល

ចំពោះវត្ថុតាងទាំង ២គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់