ព័ត៌មានជាតិ

ជាងលាបថ្នាំជញ្ជាំងផ្ទះ ត្រូវខ្សែភ្លើងឆ្លងចរន្ត ឆក់ស្លាប់មួយរំពេច

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងក្រុម៥​ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ម្តុំកំពេញចាស់ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងចរន្តឆក់ស្លាប់។

ជនរងគ្រោះ មុខរបរជាងលាបថ្នាំជញ្ជាំងផ្ទះ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានឡើងលាបថ្នាំជញ្ជាំងអាគារមួយ កន្លែងនៅជាប់នឹងបង្គោលភ្លើង មិនប្រយ័ត្នក៏ប៉ះចំខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីធ្វើកំណត់ហេតុសព៕

មតិយោបល់