បើទោះបីជាវាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលក្ដី ប៉ុន្តែវាជារឿងមួយដែលគួរឲ្យរំជួលចិត្ត ដែលក្មេងស្រីតូចម្នាក់ហ៊ានសរសេរសំបុត្រទៅកាន់ក្រុមហ៊ុនអ៊ីនធើណែតយក្ស Google សុំឲ្យឪពុករបស់ខ្លួនឈប់សម្រាកមួយថ្ងៃនៅថ្ងៃខួបកំណើត។
ក្មេងស្រីតូច Katie បានសរសេរសំបុត្រសុំច្បាប់មួយសន្លឹក និងផ្ញើតាមរយៈនិយោជករបស់ឪពុកនាង ដែលធ្វើការក្នុងក្រុមហ៊ុន Google ជាមួយគ្នា ដើម្បីសុំឲ្យឪពុកបានឈប់សម្រាក ១ថ្ងៃ។ ក្មេងស្រីតូចបានចង់ឲ្យក្រុមហ៊ុនអនុញ្ញាតឲ្យឪពុករបស់នាងឈប់សម្រាកនៅថ្ងៃពុធ ដែលជាថ្ងៃខួបកំណើតរបស់ឪពុកនាង។
ក្រោយពីទទួលបានសុំបុត្រមួយសន្លឹកពីក្មេងស្រីតូចនោះ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែករចនា លោក Daniel Shiplacoff បានឆ្លើយតបយល់ព្រម ទាំងរំជួលចិត្ត មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងលិខិតឆ្លើយតប លោក Daniel Shiplacoff បានកោតសរសេរដល់ឪពុករបស់ក្មេងស្រី Katie គឺជាបុគ្គលិកខិតខំបំពេញការងារបានល្អម្នាក់ក្នុងក្រុមហ៊ុន ដោយបានរចនាលើផលិតផលនានាសម្រាប់ Google និងមនុស្សរាប់លាននាក់លើសកលលោក៕
https://i1272.photobucket.com/albums/y389/domneng/3D/google_letter_zps1ed5ccb3.jpg
https://i1272.photobucket.com/albums/y389/domneng/3D/google_letter_back_zpsa4ba7486.jpg
មតិយោបល់