កណ្តាលៈ ឧបករណ៍បទល្មើសនេសាទជាច្រើនត្រូវបានកម្លាំងចម្រុះស្រុកល្វាឯមបានចុះបង្ក្រាបបាន កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបឹងអន្លង់ក្រសាំង ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក កែវ វិបុល អភិបាលរងស្រុកល្វាឯម រួមនិងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកផងដែរ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ៖ -ស្បៃមុង១៥មាត់លូ -របាំងស្បៃមុង ៤៥០ម៉ែត្រ -បង្គោលតូចធំ២២៥ដើម -លែងកូនត្រីចម្រុះ២៣គីឡូចូលបឹងធម្មជាតិ។
ចំណែកឧបករណ៍ល្មើសត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង៕
មតិយោបល់