បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ២៣ និង ៣០ នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍
កើតឡើងដោយរថយន្តម៉ាក ហាយ ព្រីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AA5281 អ្នករួមដំណើរចំនួន ២នាក់ អ្នកបើកបរឈ្មោះ ម៉ៃ គឹមទិត្យ ភេទប្រុសអាយុ ៣៣ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិស្ពានត្នោត ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
អ្នករួមដំណើរទី១ ឈ្មោះសាន វិសាល ប្រុសអាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ទីលំនៅបច្ចុប្បន្ន រស់នៅភូមិឃុំជាមួយគ្នាអ្នករួមដំណើរទី២ ឈ្មោះ ម៉ៃ សុធា ភេទស្រីអាយុ ៣៧ ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិឃុំជាមួយគ្នា អ្នកបើកបរ និងអ្នករួមដំណើរគ្មានរងរបួសទេ ។
មូលហេតុ៖ បណ្តាលមកពីរថយន្តបែកកង់ ទើបរេចង្កូតធ្លាក់ចូលស្នាមភ្លោះ បណ្ដាលឲ្យក្រឡាប់តែម្ដងទៅ សំណាងល្អអ្នកបើកបរ ពាក់ខ្សែក្រវ៉ាត់ទាំងអស់គ្នា ហេតុដូច្នោះមិនមានគ្រោះថ្នាក់នោះទេ។
ចំណែករថយន្តម្ចាស់កំពុងតែហៅឡានស្ទូចយកទៅជួសជុលនៅខេត្តសៀមរាបវិញ ៕
មតិយោបល់