ព័ត៌មានជាតិ

WHO ៖​មិនទាន់មាន​ភស្ដុតាង​បញ្ជាក់ថា ជំងឺផ្ដាសាយបក្សី​នៅ​ចិន អាច​ចម្លង​មនុស្ស ទៅ​មនុស្ស​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា នៅពេលនេះ មិនទាន់មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់ថា ជំងឺ​គ្រុនផ្ដាសាយ​បក្សី ដែល​បានសម្លាប់​បុរស​ជនជាតិ​ចិន ចំនួន ២​នាក់ អាច​ឆ្លង​ពី​មនុស្ស ទៅ​មនុស្ស​ទេ​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា បុរស​ទាំង ២​នាក់​នោះ មាន​ម្នា​ក់វ័យ ៨៧​ឆ្នាំ និង​ម្នាក់ទៀត​អាយុ ២៧​ឆ្នាំ ជា​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​សៀង​ហៃ អ្នក​ទាំង​២​នេះ បាន​ធ្លាក់ខ្លួន​ឈឺ​តាំងពី​ចុងខែ​កុម្ភៈ​មកម្ល៉េះ ហើយ​ក៏មាន​ស្ដ្រី​ម្នាក់​មកពី​ខេត្ត​អាន​ហួយ ក៏​កើតមាន​ជំងឺផ្ដាសាយបក្សី​ផងដែរ​កាលពីដើម​ខែមីនា ប៉ុន្តែ​នៅពេលនេះ​មិនទាន់​ស្លាប់​ទេ​គឺ​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​បំផុត​។​
​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​ចិន លោក វេជ្ជបណ្ឌិត ម៉ៃ​ឃើ​ល អូ​លែ​រី បាន​ថ្លែងថា ករណី​ទាំងបី​ខាងលើ ជា​ករណី​ដាច់ឡែក​ពីគ្នា ហើយ​នៅពេលនេះ យើង​នៅ​មិនទាន់មាន​ភស្ដុតាង​បញ្ជាក់ថា ឆ្លង​ពី​មនុស្ស ទៅ​មនុស្ស​ផងដែរ​។​
​អ្នកទិញ​ប​សុ​បក្សី​នៅ​ផ្សារ​មួយកន្លែង​ក្នុង​ទីក្រុង​សៀង​ហៃ កើង​មាន​ក្ដីបារម្ភ​កាលពី​ថ្ងៃ​ចន្ទ កន្លងទៅនេះ​ថា ករណី​ខាងលើ​ត្រូវបាន​គេ​ឲ្យ​ដឹង នៅក្រោយពី​ស្លាប់ ប៉ុន្មាន​សប្បាយ ហើយ​ពួកគាត់​សង្ឃឹមថា រដ្ឋាភិបាល​ចិន នឹង​រាយការណ៍​លម្អិត​ករណី​ថ្មីៗ ឲ្យ​បាន​ឆាប់រហ័ស និង​លឿង​ជាង​នេះ​៕

china-bird-flu

មតិយោបល់