ភ្នំពេញៈ បុរសពោះម៉ាយម្នាក់ ទើបមកធ្វើការបាន១ថ្ងៃ ហូបបាយថ្ងៃត្រង់ រួចចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចបន្ទប់កម្មករលេខ A2 ក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើឈ្មោះ ភ ភ័ណ្ឌ អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិតាម៉ៅ ឃុំកំពង់សិង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ ដែលឈរយាមនៅមុខទ្វារ បានឲ្យដឹងថា បុរសខាងលើ ទើបតែមកធ្វើការ ជាកម្មករសំណង់នៅកន្លែងកើត បានពីរថ្ងៃប៉ុណ្ណោះ មិនដឹងកើតអី ស្រាប់តែឃើញចង.កសម្លាប់ខ្លួនបែបនេះ។
ដំណើររឿង៖ នៅមុនកើតហេតុម្តាយជនរងគ្រោះ បានខលទូរស័ព្ទមកជនរងគ្រោះប្រហែល២០ដង តែមិនមានការលើកទូរស័ព្ទទេ ទើបគាត់ទាក់ទៅសាច់ញាតិផ្សេងទៀតឲ្យទៅមើល។លុះពេលសាច់ញាតិទៅមើលដល់បន្ទប់ស្នាក់នៅ ជនរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុ ក៏រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់