ព័ត៌មានជាតិ

មេភូមិម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

ភ្នំពេញ: ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤ទៀបភ្លឺ នៅចំណុចភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ នៅ ឈន ភេទប្រុស អាយុ៥៨ឆ្នាំ (ជាមេភូមិ) ។ មូលហេតុ បណ្តលមកពីជនរងគ្រោះ ស្រវឹងស្រា ហើយមានវិបត្តិគ្រួសារ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចង.កធ្វើអត្តឃាត ពិតប្រាកដមែន ហើយបានអនុញ្ញាតឲ្យក្រុមគ្រួសារ យកសពធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់