នាយករដ្ឋមន្ត្រីអ៊ីតាលី ចាត់វិធានការទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា នៅទូទាំងប្រទេសតែម្ដង

អ៊ីតាលីៈ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte កាលពីថ្ងៃច័ន្ទ បានពង្រីកវិធានការណ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងនៃវីរុសកូរ៉ូណា នៅពាសពេញប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ដោយលោក បានប្រាប់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ និងហាមឃាត់ការប្រមូលផ្តុំ ឬជួបជុំគ្នាតាមទីសាធារណៈ បន្ទាប់ពីពលរដ្ឋ មិនបានទទួលយកការព្រមានគ្រាមុនៗ ទុកនៅក្នុងចិត្ត ចំពេលមានការឆ្លងរាលដាលខ្លាំងទ្បើង នៃជំងឺឆ្លងនេះ។

ជាក់ស្ដែងការរឹតត្បិតទូទាំងប្រទេស ត្រូវបានចូលជាធរមានចាប់ពីថ្ងៃអង្គារទី១០មីនា រហូតដល់ថ្ងៃទី៣ មេសា ព្រមទាំងការបន្លាយពេលបិទទ្វារសាលារៀន សាកលវិទ្យាល័យ និងការបិទហាងលក់អាហារ និងហាងកាហ្វេនៅពេលព្រលប់។

សូមជំរាបថា អ៊ីតាលីបានចុះបញ្ជីករណីឆ្លងចំនួន ១,៨០៧ បន្ថែមទៀត គិតមកត្រឹមល្ងាចថ្ងៃច័ន្ទ ដោយសរុបករណីអ្នកឆ្លងពេលនេះ មានចំនួន ៩,១៧២ នាក់ហើយ។ ខណៈតួលេខអ្នកស្លាប់ បានកើនឡើងដល់ ៤៦៣ នាក់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *