ព័ត៌មានជាតិ

មុននេះបន្តិច មានការប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់នៅក្នុងផ្ទះសំណាក់ រស្មីឧត្តម

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិចមានការប្រទះឃើញសាកសពបុរសម្នាក់បានស្លាប់នៅក្នុងផ្ទះសំណាក់រស្មីឧត្តម បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពឈ្មោះ ថាន់ ថាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករចម្ការម្រុំ នៅភូមិស្បែកក្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយនៅពេលនេះមិនទាន់រកសាច់ញាតិឃើញនៅឡើយទេ ចំណែកសពត្រូវយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ។

ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Mediaផងដែរ៕

មតិយោបល់