ព័ត៌មានជាតិ

អ្នកនេសាទត្រីជនជាតិវៀតណាមម្នាក់ ត្រូវជនសង្ស័យវាយម៉ាច្រវ៉ាក់ម៉ូតូ ដេរចំនួន ២ថ្នេរ

កណ្ដាល: កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានករណីបុរសម្នាក់ត្រូវគេវាយម៉ាច្រវាក់ម៉ូតូ។

ជនរងគ្រោះឈ្មោះ ចឹង យ៊ាំងគៀក ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសក្បាលឆ្វេងដេរចំនួន០២ថ្នេរ)។
ជនសង្ស័យឈ្មោះ មន វិសាល ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖ ច្រវាក់ម៉ូតូមួយខ្សែប្រវែងមួយម៉ែត្រពីរតឹក ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូគ្នា ២នាក់ ទៅដេកចាំស្រះត្រី នៅភូមិឃុំកើតហេតុ ស្រាប់តែជិះមកដល់មុខផ្ទះឈ្មោះ សុខ យៀង ភេទប្រុស អាយុ ៦៧ឆ្នាំ ក៏ត្រូវជនសង្ស័យ ជិះម៉ូតូដេញពីក្រោយ ហើយយកច្រវាក់ម៉ូតូ វាយជនរងគ្រោះតែម្ដង ។

ក្រោយពីកើតហេតុម្ដាយជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច កម្លាំងប៉ុស្តិ៍ចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យ មកសាកសួរនាំ បានឆ្លើយថា កន្លងមកខ្លួនធ្លាប់ចាក់គេដោយកាំបិត ហើយនិងយកច្រវាក់វាយជនរងគ្រោះប្រាកដមែន ទើបកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានស្រុកកៀនចាត់ការបន្ត៕

មតិយោបល់