ព័ត៌មានជាតិ

ករណីឆេះខ្សែបណ្តាញតង់ស្យុងទាប បណ្ដាឲ្យដាច់ភ្លើងតំបន់មួយចំនួន នៅខេត្តស្វាយរៀង

ស្វាយរៀងៈ យោងតាមផេកអគ្គិសនី ខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០ និង១២នាទី មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទុកភ្លើង PMT30 ដោយសារមានបញ្ហាឆេះក្រចាប់ប៉ុង និងខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ។

នៅពេលទទួលបានព័ត៌មានបន្ថែម ពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារ នឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

មតិយោបល់