ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទល្មើសឃាតកម្មទៅលើកុមារអាយុ ១០ឆ្នាំ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេក Child Protection Unit នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ក្មេងប្រុស អាយុ ១០ឆ្នាំ ដែលកំពុងគេងនៅក្រោមផ្ទះ ភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ត្រូវបានជនសង្ស័យប្រហារទៅលើដោយប្រើកាំបិតចិតត្នោត។ ជនរងគ្រោះរងរបួសដល់ជីវិតនៅលើ.ក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានបាត់បង់ជីវិតព្រោះតែរបួស។

ជនសង្ស័យដែលនៅក្នុងឥទ្ធិពលគ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋានស្រុក។ អង្គភាពការពារកុមារបានទទួលដំណឹង ហើយបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្តទៅជួយដល់មន្ត្រីនគរបាលជាតិកម្ពុជា ក្នុងការធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ និងពិនិត្យសាកសព។ អាវុធ និងសម្លៀកបំពាក់របស់ជនសង្ស័យត្រូវបានដកយកដើម្បីធ្វើការត្រួតពិនិត្យ។

បុរសអាយុ ២១ឆ្នាំនឹងត្រូវបញ្ជូនទៅតុលាការដំបូងខេត្តកំពង់ស្ពឺ ដើម្បីផ្តន្ទាទោសពីបទល្មើសឃាតកម្ម៕

មតិយោបល់