ភ្នំពេញៈ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី ដល់ ២និង៣០នាទីយប់ ដោយអនុវត្តតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីត្រួតពិនិត្យសារជាតិស្រវឹង ក្រោយពីមានការកើនឡើង នៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រើន កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីធានាកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ៕
ព័ត៌មានជាតិ
មតិយោបល់