ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនលើដើមស្រល

ភ្នំពេញ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាលម៉ោង៦ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ខណ:ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមស្រល ដែលគេដាំនៅចិញ្ចើមផ្លូវ ស្ថិតនៅខាងជើងស្ពានទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបុរី លឹម ឈាងហាក់។

ជនធ្វើអត្តឃាតនេះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ ដោយសមត្ថកិច្ចជំនាញកំពុងចុះពិនិត្យធ្វើកោសល្យវិច័យ។ ប៉ុន្តែអ្នកជិតខាងបានអះអាងថា ជនរងគ្រោះ គឺជាកម្មករសំណង់ធ្វើការនៅក្នុងបុរី ឡាយ គង់ អាចមានបញ្ហាវិបត្តិគ្រួសារ ទើបសម្រេចចិត្តមកចងកសម្លាប់ខ្លួនបែបនេះ។ សាកសពត្រូវបានគេយកទៅតម្កល់នៅវត្តរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

មតិយោបល់