កោះកុងៈ តាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថានៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដោយជនរងគ្រោះ មានឈ្មោះ នាង ប៊ុមធឿន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង បានទៅកាប់ដើមសំរ៉ងដើម្បីយកផ្លែជាមួយប្ដីកូននិងបងបង្កើតសរុបមានគ្នា៥នាក់នៅពេលកំពុងកាប់ស្រាប់តែដួលជាប់ទើលើដើមឈើមួយទៀតហើយផ្លែសំរ៉ងជ្រុះពួកគាត់ក៍ចូលរើសគ្រាប់សំរ៉ងបានបន្ដិចក៍ដើមសំរ៉ងធ្លាក់មកសង្កត់គៀបនឹងថ្មបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងក្រោយមកពួកគាត់បានដឹកសាកសពជនរងគ្រោះយកមកផ្ទះ។
ទើបរាយការទៅកម្លាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរនិងគ្រូទេព្យមណ្ឌលសុខភាពអណ្ដូងទឹកចុះត្រួតធ្វើកោសល្យវិច័្ចយក្រោយពេលពិនិត្យរួចបានបញ្ជាក់ថាសពរងគ្រោះពិតជាស្លាប់ដោយសារដេីមឈេីសង្កត់ពិតប្រាកដមែន។
បច្ចុប្បន្នសពរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់