ស្រវឹងស្រារអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់ យ៉ាងអាណោចអាធ័ម

កោះកុងៈ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង២និង៣០ កម្លាំង ជំនាញ អធិការដ្ឋាននគរបាល ស្រុក ស្រែ អំបិល បាន សហការ ជាមួយកម្លាំងពាក់ព័ន្ធ និងមន្រ្តីពេទ្យ បង្អែក ស្រុក បានចុះត្រួតពិនិត្យសាកសពបុរស ម្នាក់ នៅ ចំណុច ស្រះទឹក ចំការតាកឿន ស្ថិតក្នុងភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុក ស្រែ អំបិល ខេត្តកោះកុង។
តាមការបំភ្លឺពីភរិយាសព បានឲ្យ ដឹង ថា ជនរងគ្រោះ ឈ្មោះ មាស ភាព ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលេី (ជាមនុស្សញៀនស្រា) បានផឹកស្រាស្រវឹង ហេីយ ក៏ប្រទះឃេីញ អណ្ដែតក្នុង ទឹក ស្រះតែម្តង ។
ក្រោយ ពិនិត្យរួច បាន បញ្ជាក់ ថា ជនរងគ្រោះពិតជាបានផឹកស្រាស្រវឹងធ្លាក់ទឹកស្រះស្លាប់ យ៉ាងពិតប្រាកដមែន ។
បច្ចុប្បន្ន សពរងគ្រោះបានប្រគល់ជូនភរិយារៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *