ព័ត៌មានជាតិ

យុវជនម្នាក់ផឹកបៀរអស់ ២កំប៉ុង ស្រវឹងស្រាងៗ ដាក់លេខជ្រុល ជាន់ហ្គារទៅបុករះរថយន្ត និងកង់បីឥណ្ឌា

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកកង់បីឥណ្ឌា ២គ្រឿង និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្សកែង ផ្លូវភ្លោះ ចំណុចស្តុបកាណាឌីយ៉ា សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក RAV 4 ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2G-1087។
រថយន្តរងគ្រោះម៉ាក Land Cruiser ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-8928 ។
កង់បីឥណ្ឌា ២គ្រឿង ពណ៌លឿង។
ដំណើររឿង៖ មុនពេលកើតគេឃើញរថយន្ត Land Cruiser និងកង់បីធ្វើដំណើរពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចខាងលើ ស្រាប់មានយុវជនម្នាក់ បើករថយន្តមេរបស់ខ្លួនចេញពី កន្លែងផឹកស៊ីម្ដុំពេទ្យចិន ស្រវឹងស្រាងៗ ក៏ជ្រុលដាក់លេខ និងជាន់ហ្គារ ទៅបុករះរថយន្ត និងកង់បីឥណ្ឌាខាងលើ បណ្ដាលឲ្យរងការខូចខាត។

សូមបញ្ជាក់៖ ករណីនេះ យុវជនបើករថយន្តសុខចិត្តយកខ្សែកទៅ ដាក់បញ្ចាំបានប្រាក់ ៧០ដុល្លារ សងម្ចាស់រថយន្ត ៥០ដុលា្លរ និងកង់បី ១០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ រីឯកង់បីមួយគ្រឿង បើកចេញទៅមិនទាមទារសំណង ព្រោះមិនមានរឿងវែងឆ្ងាយ៕

មតិយោបល់