ព័ត៌មានជាតិ

Update៖ នារីស្រស់ស្អាតលោតពីលើខុនដូ «វីឃែន» សង្ស័យមានវិបត្តិស្នេហា ជាមួយលោកឧកញ៉ាល្បីម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីនារីរូបស្រស់ម្នាក់ ធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើខុនដូ វីឃែន (WECAN) បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ ស្រី ស្រស់ ភេទស្រី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។ មូលហេតុ៖ សង្ស័យមានវិបត្តិស្នេហា ជាមួយលោកឧកញ៉ាល្បីម្នាក់

ក្រោយកើតហេតុភ្លាមៗ សពនារីរងគ្រោះ ត្រូវបានបញ្ជូនចេញយ៉ាងប្រញាប់ ទៅដាក់តម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច័យ។

បច្ចុប្បន្នសព កំពុងរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

យ៉ាងណាមិញទាក់ទងនឹងព័ត៌មាននេះ ភ្នាក់ងារសារព័ត៌មាន Post News នឹងបន្តស្វែងរកព័ត៌មានលម្អិតបន្ថែម ជាពិសេសវបញ្ជាក់អត្តសញ្ញាណលោកឧកញ៉ាខាងលើផងដែរ៕

មតិយោបល់