ព័ត៌មានជាតិ

ការនាំចេញ និងនាំចូលឥណ្ឌា បន្តកើនឡើងថ្វីត្បិតតែជួបវិបត្តិជំងឺ COVID-19

ឥណ្ឌា៖ ការនាំចេញរបស់ឥណ្ឌា ដែលស្ថិតនៅក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក បានកើនឡើងចំនួន ៤៦ភាគរយ ស្មើនឹងទឹកប្រាក់ ១៤ពាន់លានដុល្លារ អំឡុងរយៈពេល ២សប្តាហ៍ដំបូងក្នុងខែមិថុនានេះ ពោល គឺនាំមុខដោយវិស័យជាច្រើនដូចជា វិស័យវិស្វកម្ម ត្បូង គ្រឿងអលង្ការ និងផលិតផលប្រេង។
ចំណែកឯការនាំចូលវិញ បានកើនឡើងចំនួន ៩៨ភាគរយ ស្មើនឹងទឹកប្រាក់ ១៩.៥៩ពាន់លានដុល្លារ អំឡុងពេលតែមួយ៕

 

មតិយោបល់