ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់!! រថយន្តបុកម៉ូតូបណ្ដាលឲ្យឆេះស្លាប់ និងរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៥នាទីយប់ ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ០៨-០៩ ក្នុងភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអគ្គិភ័យកើតឡើងរវាងរថយន្ត និងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តបង្កម៉ាក តូយ៉ូតាហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-2257 (អ្នកបើកបរគេចខ្លួនបាត់) ធ្វើដំណើរពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក S L ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-8940 បើកបរដោយឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាកក់ ខេត្តតាកែវ មុខរបរជាងជួសជុលម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ លី ណន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា មុខរបរកសិករ (រងរបួសធ្ងន់) បើកបរមកពីទិសខាងលិច ក្រោយពេលបុករថយន្តខាងលើបានឆេះ ហើយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួនមួយឡាន ទើបអគ្គីភ័យបានរលត់ជាស្ថាពរ១០០%។

ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាងខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ សាកសពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់