ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នចំពោះមុខសញ្ញាប្រុសស្អាតស្រីស្អាតទាំងអស់នេះ នាឱកាសបុណ្យទន្លេខេត្តបាត់ដំបងខាងមុខ

បាត់ដំបង: នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាប និងបង្ហាញជូនសាធារណ:ជន នូវមុខសញ្ញាលួច លូកកាបូប ទម្លាក់យោង ដែលធ្លាប់បានធ្វើសកម្មភាពនាពេលកន្លងទៅនៅតាមទីសាធារណ: ឬកម្មវិធីកម្សាន្ដសប្បាយផ្សេងៗ។

សូមប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្ដក្នុងឱកាសបុណ្យទន្លេនៅខេត្តបាត់ដំបង នាពេលខាងមុខនេះ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះមុខសញ្ញាដែលបានបង្ហាញជូននេះ។ ប្រសិនបើជួបហេតុការណ៍ផ្សេង សូមទំនាក់ទំនងទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុត៕

មតិយោបល់