ព័ត៌មានជាតិ

ដាំដុះកញ្ឆាកញ្ឆុងដោយខុសច្បាប់មានអី…

កណ្តាល: នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី នៅចំណុចចុងព្រែកយូហ៊ឹង ស្ថិតនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន០២នាក់
១/ ឈ្មោះ ហេង ហុកសេង ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
មុខរបរ កសិករ(ឃាត់ខ្លួន) ។
២/ ឈ្មោះ ឌឿ ឡេង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
មុខរបរ កសិករ ( ឃាត់ខ្លួន) ។
និងវត្ថុតាងចាប់យករួមមាន៖
១/ កញ្ឆាចំនួន ១៧ដើមជារបស់ឈ្មោះហេង ហុកសេង ។
២/កញ្ឆា កញ្ឆុងចំនួន៩៨ដើម ជារបស់ឈ្មោះឌឿ ឡេង ។

នៅវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋល្អ រាយការណ៍ថាមានករណី ដាំដុះ កញ្ឆា នៅចុងព្រែកយូហ៊ឹង ស្ថិតនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះ កម្លាំងនគរបាលប៉ុស្ដិ៍ត្រើយស្លា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាងចុះដល់កន្លែងកើតហេតុ ឃើញឈ្មោះ ឌឿ ឡេង និងឈ្មោះ ហេង ហុកសេង នៅក្នុងចម្ការត្រាវ ដែលមានដាំដុះកញ្ឆា កញ្ឆុង នៅក្នុងចម្ការត្រាវ របស់ខ្លួនបន្ទាប់មកបានធ្វើការនាំខ្លួនជនសង្ស័យខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ÷
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានសារភាពថា ខ្លួនបានដាំដុះកញ្ឆា កញ្ឆុង នៅក្នុងចម្ការត្រាវពិតប្រាដកមែន ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវិធី៕

 

មតិយោបល់