ព័ត៌មានជាតិ

មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការគ្នាត្រួតពិនិត្យទំនិញនាំចូល ៦កុងតៃន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

សីហនុៈ យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តព្រះសីហនុ, សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចូលរួមសហការត្រួតពិនិត្យទំនិញ ពោះវៀនជ្រូកប្រឡាក់អំបិលសម្រាប់ធ្វើសាច់ក្រក នាំចូលពីប្រទេសចិន ចំនួន ៦ កុងតៃន័រ របស់ក្រុមហ៊ុន T.B.L.A EX-IM Co.,LTD នៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា កិច្ចសហការត្រួតពិនិត្យទំនិញនាំចូលនេះ គឺអនុវត្តតាម ប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.បក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រកាសលេខ ២៦៣ ព.ណ អ.តពទ.ប្រក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការកំណត់នីតិវិធីនៃការនាំចូលម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម ៕

មតិយោបល់