ព័ត៌មានជាតិ

ជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើចរាចរណ៍រូបិយវត្ថុ រូបិយប័ណ្ណក្លែងក្លាយ និង រក្សាទុកអាវុធខុសច្បាប់

បាត់ដំបង: នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១១និង១៥ នាទី នៅចំណុចបន្ទប់ជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល ទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍បង្ការ បានសហការជាមួយកម្លាំងជំនាញចុះប្រតិបត្តិការបង្រ្កាបជនសង្ស័យចំនួន៥នាក់ ។

១-ឈ្មោះ សារ៉ម លី ភេទប្រុស អាយុ ៣៨ ឆ្នាំមានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង
២-ឈ្មោះ យៀន រតន: ភេទប្រុស អាយុ ២៨ ឆ្នាំមានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៣-ឈ្មោះ សុប រ៉យ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង
៤-ឈ្មោះ សាន់ សំខាន់ ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង ១ ស្រុកសង្កែ
៥-ឈ្មោះ វ៉ាន់ វីរ: ភេទប្រុស អាយុ ២០ ឆ្នាំមានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ជនសង្ស័យទាំង៥នាក់រស់ក្នុងក្រុងនិងខេត្តបាត់ដំបងដូចគ្នា ។

វត្ថុតាងដែលដកហូតបានរួមមាន ៖
– ក្រដាសប្រាក់បាត ១០០០ បាត ( ក្លែងក្លាយ ) ចំនួន ៣០ សន្លឹក
– ក្រដាសប្រាក់បាត ៥០០ បាត ( ក្លែងក្លាយ ) ចំនួន ២៥ សន្លឹក
– ក្រដាសប្រាក់បាត ១០០ បាត ( ក្លែងក្លាយ ) ចំនួន ១២ សន្លឹក
– ក្រដាសប្រាក់បាត ៥០ បាត ( ក្លែងក្លាយ ) ចំនួន ១៥៦ សន្លឹក
– ក្រដាសប្រាក់ដុល្លា ១០០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ១៧ សន្លឹក
– ក្រដាសប្រាក់ដុល្លារ ៥០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨ សន្លឹក
– ក្រដាសប្រាក់ដុល្លា ២០ ដុល្លា ( ក្លែងក្លាយ ) ចំនួន ២៣ សន្លឹក
– ក្រដាសប្រាក់ដុល្លារ ១០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨៧ សន្លឹក
– ទូរស័ព្ទដៃចំនួន ៧ គ្រឿង
– ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង
– ម្សៅក្រាមពណ៌ ស ចំនួន ៧ ថង់
– កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
– ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១
– កាំបិតកែច្នៃធ្វើអំពីដែកចំនួន ៣ ដើម
– ផ្លែ រណាងោង ចំនួន ១
– ដំបងឈើមានដែកគោល រុំស្គុតពណ៌ខ្មៅចំនួន ១ ដើម
– ដំបងឈើចំនួន ១ ដើម
– ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1N 6557
– ម៉ូតូមួយគ្រឿងម៉ាកហុងដា អ៊ែរប្លែត ពណ៌ខ្មៅទឹកក្រូចស៊េរីឆ្នាំ ២០១០ ពាក់ផ្លាកលេខកណ្ដាល 1D 2646

ជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចបានប្រគល់ទៅឲ្យការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់