ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៣ តាមប្រភពព័ត៌មាន Softpedia បានឲ្យដឹងថា ឆ្នាំនេះរង្វាន់ណូបែលសន្តិភាពបានផ្តល់ឲ្យអង្គការមួយដែលកំពុងព្យាយាមបញ្ឍប់ការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរី ប៉ុន្តែមនុស្សភាគច្រើនយល់ឃើញថាវាគួតែបានទៅលើ Malala Yousafzai ។ Malala គឺជាក្មេងស្រីអាយុ ១៦ ឆ្នាំបានព្យាយាមប្រយុទ្ធប្រឆាំងនឹងការហាមឃាត់ពីពួកតាលីបង់ក្នុងការអប់រំក្មេងស្រីនៅតាមភូមិរបស់នាងនៅក្នុងប្រទេសប៉ាគីស្ថាន។ នាងមានប្លុកផ្ទាល់ខ្លួនមួយតែងតែបង្ហាះរូបត្រឹមតែក្បាលប៉ុណ្ណោះ ប៉ុន្តែនាងគឺជាក្មេងស្រីម្នាក់ដែលអាចធ្វើឲ្យសេដ្ឋកិច្ចមានសន្ទុះងើបឡើងយ៉ាងខ្លាំង។ ខណៈដែលការងាររបស់អង្គភាពប្រឆាំងនឹងការប្រើអាវុធគីមីមិនអាចកាត់ថ្លៃបានក្នុងការដោះស្រាយស្ថានភាពនៅក្នុងប្រទេសស៊ីរី ដែលបានធ្វើចេញពី…
មតិយោបល់