ព័ត៌មានជាតិ

ពត៌មានបន្ថែម៖ បុគ្គលិកក្រុហ៊ុន «Metfone» ម្នាក់ជិះម៉ូតូទៅបុករថយន្តក្រុមហ៊ុន «ផែស្ងួត តេងឡាយ» បណ្ដាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង ៤៥នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ស្ថិតសង្កាតស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ែន រ៉ានីន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន Metfone រស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក FOSO ពណ៌ខៀវលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-7587 ទិសដៅពីត្បូងទៅជើង ចតចោលលើចំណីផ្លូវ ដោយមិនដាក់ភ្លើងសញ្ញាសម្គាល់ លុះមកដល់វេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿងម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-DH-3149 ក្នុងទិសដៅស្របគ្នា បានបុកពីក្រោយរថយន្តខាងលើពេញទំហឹង បណ្ដាលឲ្យបោកក្បាលទៅនិងទូកុងតឺន័រស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកសពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់