តាកែវៈ នៅថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥និង១៥នាទីល្ងាច មានករណីចោលួចកាច់កម៉ូតូមួយកើតឡើង នៅចំណុចផ្សារតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង ចុះអន្តរាគមន៍ ល្បាតពួនស្ទាក់គ្រប់ច្រកល្ហក រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិរវៀង ឃុំធ្លក ស្រុកទ្រាំង ។
ជនសង្ស័យមានឈ្មោះ អង សន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរវៀង ឃុំធ្លក ស្រុកទ្រាំង។ ចំណែកម៉ូតូដែលជនសង្ស័យបានធ្វើសកម្មភាពលួចម៉ាកហុងដាScoopy ពណ៌សលាយផ្កាឈូក ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA-8338 ជារបស់ឈ្មោះ អ៉ីង រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ ខណៈពេលដែលម្ចាស់ទុកចោលនៅក្បែរផ្សារ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
មតិយោបល់