ភ្នំពេញ: កាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីនារីរូបស្រស់ម្នាក់ ធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើខុនដូ វីឃែន (WECAN) បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះឈ្មោះ ស្រី ស្រស់ ភេទស្រី អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
មូលហេតុ៖ សង្ស័យមានវិបត្តិស្នេហា ជាមួយលោកឧកញ៉ាល្បីម្នាក់នៅទីក្រុងភ្នំពេញ មុននិងលោតសម្លាប់ខ្លួននារីរងគ្រោះ Live FaceBooK ផ្ទាល់ និយាយពីដំណើរជីវិតជាច្រើន ដែលធ្វើឲ្យគាត់សម្រេចចិត្តធ្វើបែបនេះ។
តាមប្រភពព័ត៌មានពីសាច់ញាតិបានបង្ហើបប្រាប់ Post News នារីក៏ធ្លាប់ប្រឡងជាប់បវរកញ្ញា តួសម្ដែង ក្នុងស្ថានីយ៍ទូរទស្សន៍មួយចំនួន ហើយយើងសង្កេតឃើញថា មិត្តភក្តិជនរងគ្រោះ ទៅមើលសាកសពតម្កល់នៅវត្តស្ទឹងមានជ័យ មានអ្នកខ្លះយំឡើងសន្លប់អត់ដឹងខ្លួន ដោយមានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ករណីខាងលើនេះ ហាក់បីដូចជាអាថ៌កំបាំង បិទបាំងអ្នកព័ត៌មាន មិនឲ្យបែកធ្លាយ សូម្បីតែសាកសពដឹកយ៉ាងប្រញាប់ប្រញ៉ាល់ យកទៅធ្វើកោសល្យវិច័យឯវត្តស្ទឹងមានជ័យ សូម្បីតែអ្នកកាសែតលួចសួរមិត្តភក្តិជនរងគ្រោះ ក៏មន្ត្រីជំនាញធ្វើភ្នែកធំៗ ស្រែកដាក់ថា «ប្រយ័ត្ន» រហូតដល់ម៉ោង ៣ជាង សាកសពក៏មិនទាន់បានប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅស្រុកកំណើត។
ពលរដ្ឋនៅកន្លែងកើតហេតុបានលើកមតិផ្សេងៗគ្នាថា បញ្ហាខាងលើនេះ តើលោកឧកញ៉ាល្បីម្នាក់ ហ៊ានចេញមុខបំភ្លឺឲ្យអស់មន្ទិលសង្ស័យថា ដូចអ្វីដែលនារី Live ក្នុង FaceBook ផ្ទាល់ខ្លួន និយាយរឿងរ៉ាវទាំងប៉ុន្មានពិតឫមួយយ៉ាងណា? តាមប្រភពពីអ៊ំម្នាក់លក់ទឹកសុទ្ធជាប់ ខុនដូ វីឃែន និយាយថា ទើបតែមកជួលខុនដូនេះស្នាក់នៅបានប្រហែលមួយឆ្នាំទេ ក៏ធ្លាប់ចុះមកទិញទឹកសុទ្ធអ៊ំហូបដែរ គាត់សរសើរថា នារីនិងសាច់សខ្ចីស្អាតណាស់ដូចតារាក្មួយ៕
មតិយោបល់