ព័ត៌មានជាតិ

តែមួយថ្ងៃ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងផ្សេងគ្នា នៅខេត្តពោធិ៍សាត់

ពោធិ៍សាតៈ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងផ្សេងគ្នា៖

ករណីទី១ កើតហេតុ នៅវេលាម៉ោង១៧និង១៧នាទី ស្ថិតនៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះ កោ សុខហុនភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ប្រពន្ធឈ្មោះ លឹប រស់ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ មានកូនចំនួន៣នាក់ស្រី ២នាក់ ។ សម្ភារៈខូចខាតរួមមាន៖ ឆេះផ្ទះ១ខ្នង ដែលមានបណ្តោយ ៥ម × ៤ម ដំបូលប្រក់ស្លឹកជញ្ជាំងស្លឹក សសរប្រឡៅមូល ក្រាលក្តារ និងក្រាលរនាបឫស្សីពីងពង់, ស្រូវ៥ការ៉ុង , អង្ករ កន្លះការ៉ុង , លុយខ្មែរ ១,១០០,០០០ ៛(មួយលានដប់ម៉ឺនរៀល) ចាន ,ឆ្នាំង និងសំលៀកបំពាក់មួយចំនួនទៀត ។ មូលហេតុ៖ បណ្តាលមកពីភ្លើងចង្ក្រានដាំបាយ ។

ករណីទី២កើតហេតុនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១និង៤១នាទី ស្ថិតនៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ម្ចាស់ផ្ទះឈ្មោះង្វៀង យ៉ាំង តូក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាមមុខរបរ ជាងម៉ាស៊ីន (ប្រពន្ធបានលែងលះគ្នា)មានកូនស្រីម្នាក់ ។ ទំហំនៃការខូចខាតមាន៖ ឆេះផ្ទះ១ខ្នង ដែលមានទំហំ ៨ម x ៥ម ដំបូលប្រក់ស័ង្កសីជញ្ជាំងស័ង្កសី សរសជ្រុងក្រាលក្តារ បណ្តែតលើឫស្សីនឹងសម្ភារៈនៅក្នុងផ្ទះមាន៖ បំពង់ហ្គាស សម្ភារៈជួសជុលម៉ាស៊ីន ម៉ាស៊ីនកាណូត លុយខ្មែរ ៥លានរៀល ,សំលៀកបំពាក់ មុងភួយ ចានឆ្នាំង និងសម្ភារៈប្រើប្រាស់មួយចំនួន ។

ដោយមានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋកំលាំប្រជាការពារកម្លាំងប៉ុស្តិ៍កំពង់លួងជួយពន្លត់រលត់នៅម៉ោង២២ និង២០នាទីករណីនេះមិនបណ្តាលមានអ្នកគ្រោះថ្នាក់
ដល់អាយុជីវិតមនុស្សទេ ។ មូលហេតុ៖ បណ្តាលពីផ្ទះធុងហ្គាស ។

អគ្គិភ័យទាំងពីរករណីខាងលើនេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ ហើយសមត្ថកិច្ច ក៏បានចេញអន្តរាគមន៍ ជួយពន្លត់ភ្លើងឲ្យរលត់ផងដែរ ដើម្បីកុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ៕

មតិយោបល់