ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈពេលនេះ កំពុងមានអគ្គិភ័យឆាបឆេះផ្ទះទ្រូម៉ាន់នីវេលុយ នៅម្ដុំផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កើតហេតុនៅវេលាម៉ោង ១ និង ១៧នាទីរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ ខណៈនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ចចំនួន ២គ្រឿង បានចេញអន្តរាគមន៍ហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕








មតិយោបល់