ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់រងរបួសធ្ងន់ប​ន្ទាប់ពីត្រូវ… បុកនៅស្រុកកំពង់ស្វាយ

កំពង់ធំ: ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣និង៣៥នាទី នៅលើផ្លូវលំក្រាលកៅស៊ូ ភូមិបិណ្ដីយ៍ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូសណ្តោងរុឺម៉ក បុកក្មេងរត់ឆ្លងកាត់ផ្លូវ បណ្ដាលឲ្យរបួសធ្ងន់០១នាក់ (ប្រុស)៖
ភាគីខាងម៉ូតូម៉ាកYAMAHA ពណ៌ខ្មៅ ស្លាកលេខគ្មាន សណ្តោងរុឺម៉ក(បើកបរផ្លូវត្រង់ទឹសដៅពីកើតទៅលិច) ដោយឈ្មោះ រុី.ធារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករដឹកទឹកកក រស់នៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(គេចខ្លួន)។
មូលហេតុដោយមានអ្នកថ្មើរជើងរត់ឆ្លងកាត់ផ្លូវពីជើងទៅត្បូង ឈ្មោះ ថុល.មេសា ភេទប្រុស អាយុ០២ឆ្នាំ រស់នៅភូមិបិណ្ដីយ៍ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់)។
ក្រោយកើតហេតុវត្ថុតាងយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគុយដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់