ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Tiffany ក្រុម​តារា​ចម្រៀង Generation នឹង​សហការ​ជាមួយនឹង John Legend !

​នាង Tiffany ក្រុម​តរា​ចម្រៀង Generation នឹង​សហកា​រណ៍​ជាមួយនឹង តារាចម្រៀង​អាមេរិក និង​អ្នកនិពន្ធ​លោក John Legend សម្រាប់​ការសម្តែង​ពិសេស​មួយ ក្នុង​ព្រឹត្តិការណ៍ ‘2014 Mnet Asian Music Awards’ ។​
​ប្រភពព័ត៌មាន​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ២ ខែ ធ្នូ​នេះ បានឲ្យដឹងថា តារាចម្រៀង Tiffany នឹង​សម្តែង​ក្នុង​ព្រឹត្តិការណ៍ ‘2014 MAMA’ ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​ហុងកុង ក្នុង​ឆ្នាំនេះ ។ ក្នុងនោះ​ក៏​មាន ភ្ញៀវ​ពិសេស មក​ចូលរួម​សហការ​ផងដែរ ។ តំណាង​មកពី​កម្មវិធី Mnet បាន​ប្រាប់ឲ្យដឹង​ថា John Legend ក៏​ចាប់​អារម្មណ៍ សម្តែង​ជាមួយ​នឹង Tiffany ហើយ តំណាង របស់​នាង​នៅ SM Entertainment ក៏​យល់ព្រម​ផងដែរ​។​

​បើទោះបីជា​យ៉ាងនេះក្តី ខាង​ផលិតកម្ម SM Entertainment មិនទាន់​បាន​បញ្ចេញរ​បាយ​ការណ៍​ណាមួយ ទាក់ទិន​នឹង​រឿង​នេះ​នៅឡើយ​នោះទេ ៕
Tiffany

មតិយោបល់