ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស នៅចំណុចមុខវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីរថយន្តបុកសមត្ថកិច្ច កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍។
រថយន្តបង្កម៉ាក High Lander ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-9867។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា មុនពេលកើតហេតុខាងលើ ដោយមានបទបញ្ជាផ្ទាល់ពីលោក ស ថេត អគ្គសង្នការរង នឹងជាសង្នការរាជធានីភ្នំពេញ បានចេញបញ្ជាឲ្យសមត្ថកិច្ចទាំង ១៤ខណ្ឌ ត្រូវតែអនុវត្តន៍ច្បាប់ចរាចរណ៍ចាប់មួកកញ្ចក់
ពិនិត្យជាតិស្រវឹងថែមទាំងពិនិត្យអាវុធហត្ថជាតិផ្ទុះផងដែរ ការអនុវត្តន៍នេះគឺត្រូវចាប់ផ្តើមពីវេលាម៉ោង ១០យប់ រហូតទៅដល់ម៉ោង ២និង៣០នាទីរំលងអធា្រត្រ ប៉ុន្តែជាក់ស្តែងនៅអធិការនគរបាលខណ្ឌដូនពេញ គឺកម្លាំងចំរុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមនឹងកម្លាំងអន្តរាគមន៍ពិសេស នៃសង្នការរាជធានីភ្នំពេញការិយាល័យចរាចរណ៍ កម្លាំងព្រហ្មទណ្ឌនឹងផ្នែកគ្រឿងញៀន នៃសង្នការរាជធានីភ្នំពេញ ដោយដឹកនាំផ្ទាល់ពីលោក សរ សំណាង សង្នការរងទទួលផែនអន្តោប្រវេសន៍ រីឯលោកស្រី ស៊ីម ផាណុំ សង្នការរងទទួលផែនការជួញដូរមនុស្សត្រូវរងរបួសយ៉ាងដំណំ រីឯកម្លាំងអន្តរាគមន៍ពិសេសម្នាក់ត្រូវបាន
រងរបួសធ្ងន់ដោយសារ កំពុងតែឈរតំរង់ជួរប្រុងនឹងអនុវត្តន៍ច្បាប់ចរាចរណ៍ ក៏មានបុរសម្នាក់មានឈ្មោះ ឆាយ គឹមហួន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវបេតុង ភូមិទ្រូងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានមុខរបរជាអនុការិយាល័យក្រសួងទេស
ចរណ៍បើករថយន្តបង្កខាងលើ បើកបរនឹងធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ទើបតែចេញមកពីកម្មពិធីគេហើយស្រវឹងស្រាធ្លាក់ភ្នែក មិនបានមើលឃើញកម្លាំងសមត្ថកិច្ចកំពុងតែរិតបន្តឹងច្បាប់ចរាចរណ៍ ក៏ជ្រុលបុកចំលោកស្រីនឹងលោកប្រុសសង្នការរងថែមទាំងកម្លាំងអន្តរាគមន៍ដែលមានឈ្មោះដូចខាងលើ បណ្តាលឲ្យរងរបួសយ៉ាងដំណំភ្លាមៗនោះ ដែលរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី បានមកដល់ដឹកយកសមត្ថកិច្ច ដែលត្រូវរបួសយកទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីព្យាបាល រីឯអ្នកបើកបររថយន្តបង្កវិញ ត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការវាស់ជាតិអាកុល ដើម្បីរកជាតិអាកុលឃើញថា ចំនួនសរុបទាំងអស់ 0.78មីលីតខ្យល់។
ក្រោយពេលកើតហេតុខាងលើ អ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាយខ្នោះ រួចឃាត់ខ្លួនយកទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់