ភ្នំពេញៈ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងប្រកាសដល់ សាធារណជន អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ត្រី-បុគ្គលិកអជ្ញាធរអប្សរា មុគ្គទេ្ទសក៍ទេសចរណ៍ និងសិស្ស-និស្សិតទាំងអស់ ឲ្យបានជ្រាបពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអប្សរាជាមួយសាកលវិទ្យាល័យស៊ីដនី ក្នុងគម្រោងមហានគរ The greater Angkor Project នៅឆ្នាំ២០១៥ ដែលលបានធ្វើកំណាយស្រាវជ្រាវមួយ នៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត(សិក្សាលើការតាំងទីលំនៅរស់នៅរបស់ប្រជាជននាម័យអង្គរ) ដឹកនាំដោយលោកស្រីបណ្ឌិត Alison Carter ។
យោងតាមសេចក្តីជូនដំណឹងខាងលើេនះបានឲ្យដឹងថា លោកស្រីបណ្ឌិត Alison Carter ជនជាតិអាមេរិក ជាជំនួយការសាស្រ្តចារ្យនៃនាយកដ្ឋានមនុស្សសាស្រ្តក្នុងសាកលវិទ្យាល័យ Illinois នៃរដ្ឋUrbana-Champaign សហរដ្ឋអាមេរិក។ លោកស្រី បានទទួលសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ Wisconsi-Madison ក្នុងឆ្នាំ២០១៣។
បន្ថែមលើសពីនេះ លោកស្រីបានសិក្សាស្រាវជ្រាវអំពីការតាំងទីលំនៅរបស់ប្រជាជនសម័យអង្គរ ក្នុងគម្រោងមហានគរខាងលើ ដើម្បីចែករំលែកចំណេះដឹងព័ត៌មានថ្មីៗ ជូនមន្ត្រី-បុគ្គលិកអាជ្ញាធរអប្សរា ជាពិសេសអ្នកពាក់ពន្ធ័។ លោកស្រីបណ្ឌិត គ្រោងនិងធ្វើបទបង្ហាញមួយដែលមានប្រធានបទ តាមកាលបរិច្ឆេទនិងទីកន្លែងដូចខាងក្រោម៖
បទបង្ហាញស្តីពីលទ្ធផលជាបឋមនៃការធ្វើកំណាយស្រាវជ្រាវ អមពីការតាំងទីលំនៅរស់នៅរបស់ប្រជាជននាសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រសាទអង្គរវត្ត ឆ្នាំ២០១៥ (Gousehold Archaeology at Angkor Wat Preliminary Results from the 2015 Field Season) ដោយលោកស្រីបណ្ឌិត Alison Carter ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅសាលសិក្សាលលៃ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ អាជ្ញាធរអប្សរា៕
មតិយោបល់