ព័ត៌មានអន្តរជាតិ

ទាហានអាមេរិក និងអង់គ្លេស ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតនៅអ៊ីរ៉ាក់

អាមេរិកៈ មន្ត្រីជាន់ខ្ពស់មួយរូប មកពីខាងរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា រ៉ុក្កែតជាច្រើនគ្រាប់ បានវាយប្រហារ ទៅលើមូលដ្ឋានទ័ពអាមេរិក និងកងទ័ពចម្រុះ ដែលមានទីតាំងនៅអ៊ីរ៉ាក់ កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២០។

ដោយសារព័ត៌មានអាមេរិក ដែលដកស្រង់ប្រភពផ្លូវការ បានឲ្យដឹងថា ក្នុងចំណោមមនុស្ស ៣ នាក់ ដែលបានស្លាប់ ដោយការវាយប្រហារនោះ គឺមានទាហានអាមេរិកម្នាក់ និងទាហានអង់គ្លេសម្នាក់។

ទាក់ទងនឹងហេតុការណ៍ខាងលើ មេបញ្ជាការយោធាអ៊ីរ៉ាក់ បាននិយាយថា ការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតនេះ គឺជាលើកទី ២២ហើយ ក្នុងគោលបំណងដើម្បីប្រឆាំងនឹងផលប្រយោជន៍យោធារបស់អាមេរិកនៅក្នុងប្រទេស ដែលបានធ្វើទ្បើង ចាប់តាំងពីចុងខែតុលាកន្លងមក៕

មតិយោបល់