ព័ត៌មានជាតិ

បុរសម្នាក់ទៅឆក់ត្រីបានហើយ តែអកុសលដើរត្រឡប់មកផ្ទះ ប៉ះខ្សែលួសរាយដាក់កណ្ដុរ បណ្ដាលឲ្យស្លាប់

កណ្ដាលៈ នៅវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីបុរសម្នាក់ដើរប៉ះខ្សែលួសរាយដាក់កណ្ដុរ ។

ជនរងគ្រោះឈ្មោះ ពឿន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
អ្នករាយលួសដាក់កណ្ដុរឈ្មោះ សឿន សេន មានទីលំនៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង (រត់គេចខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ទៅឆក់ត្រីបានហើយក៏ដើរចេញពីបឹង ក្នុងគោលបំណងទៅផ្ទះ ខណៈពេលដើរតាមផ្លូវបានប៉ះខ្សែលួស ដាក់រាយទុកដាក់កណ្ដុរ ដើម្បីការពារដំណំ បណ្ដាលឲ្យឆក់ស្លាប់។ រហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនឪពុកក្មេកអ្នករាយខ្សែលួសឈ្មោះ ឡាយ ម៉េត អាយុ ៦៧ឆ្នាំ។

ករណីនេះ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នកបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់