ឧត្ដរមានជ័យៈ នៅវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ម្ចាស់ផ្ទះឈ្មោះ ភិន សុហ៊ីន និងប្រពន្ធឈ្មោះ ណុប ធា មុខរបរធ្វើស្រែ មានកូន ៣នាក់ រស់នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សម្ភារៈខូចខាត៖ ផ្ទះទំហំ ៧គុណ៩ម៉ែត្រ សង់ពីឈើប្រក់ក្បឿង និងសម្ភារៈប្រើប្រាស់ឆេះទាំងអស់។
មូលហេតុ៖ ភ្លើងឆេះព្រៃរាលដាល និងម្ចាស់ទៅរកស៊ីនៅខេត្តឆ្ងាយ៕
មតិយោបល់