ភ្នំពេញៈ នៅវេលាម៉ោង០៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Lexus RX350 មួយគ្រឿង បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត Toyota Prus ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក Lexus RX350 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BB-4719 បានដឹកភ្ញៀវធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានបើកឆ្លងស្តុបខៀវ ពេលបើកមកដល់ពាក់កណ្ដាលផ្លូវ មានរថយន្ត Lexus RX 350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-9666 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្ត Toyota Prus ពេញទំហឹងរងការខូចខាតធ្ងន់ធ្ងរ ។ ភ្លាមនោះដែរ ម្ចាស់រថយន្ត Lexus RX350 បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕







មតិយោបល់