រតនគិរីៈ កាលពីវេលាម៉ោង ៦និង៣០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ឃុំញ៉ាង ឃាត់ជនសង្ស័យម្នាក់ ករណីកូនកាប់ឪពុក ស្ថិតនៅក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ជនរងគ្រោះឈ្មោះ ម៉ៅ ជ្រិន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ស្រាមជើង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ឪពុក) ។ ចំណែកជនសង្ស័យឈ្មោះ ជ្រុយ គីមអាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំព័រ ឃុំតាអុង ស្រុកចម្ការលើខេត្តកំពង់ចាម (កូន) ។ អ្នកទាំងពីរស្នាក់នៅភូមិ-ឃុំកើតហេតុ។
មូលហេតុ៖ ទាស់ពាក្យសម្ដីគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
ដោយទ្បែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ៕
មតិយោបល់