ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្ត១គ្រឿង វ៉ាក់អឺនឹងម៉ូតូខាងមុខ រេចង្កូតធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្សារមនោរម្យ តាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងសង្កាត់កន្ទូក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត១គ្រឿង បើកគេចម៉ូតូ បណ្ដាលឲ្យធ្លាក់ប្រទ្បាយ។

ហេតុការណ៍នេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញមានរថយន្ត១គ្រឿងម៉ាក ម៉ាស្តារ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-6689 ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចខាងលើ បានគេចម៉ូតូ១គ្រឿង មិនចាំម៉ាក ដែលបើកនៅខាងមុខ បណ្តាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹក ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ រួចធ្វើការពិនិត្យ ឃើញថា មិនមានប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ ទើបអនុញ្ញាតឲ្យម្ចាស់ហៅរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់