ព័ត៌មានជាតិ

នារីរត់តុស្លាប់ភ្លាមៗ និងបុរសចុងភៅរងរបួសធ្ងន់ ក្រោយបើកម៉ូតូបុកទ្រូងផ្លូវ

ស្វាយរៀង: នៅវេលាម៉ោង ១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុកទ្រូងផ្លូវ។

ជនរងគ្រោះ ២នាក់៖
១/ឈ្មោះ សុខ ញឹក ភេទប្រុស អាយុ ៣៦ឆ្នាំ (រងរបួសធ្ងន់) ជនជាតិខ្មែរ មុខរបរចុងភៅ រស់នៅភូមិតាបឹប សង្កាត់/ក្រុងបាវិត (អ្នកបើកបរ) ។
២/ឈ្មោះ រិន រឿន ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុ រស់នៅភូមិថ្លាង ឃុំកោះជីវាង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ស្លាប់ជាអ្នករួមដំណើរ)។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរពីលិចទៅកើត បើកបរម៉ូតូម៉ាក ហុងដា ស៊េរី២០១៥ ពាក់ផ្លាកលេខ ស្វាយរៀង 1G-3880 លុះមក់ដល់ចំណុចខាងលើ បានបុកទ្រូងផ្លូវ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង បញ្ជូនអ្នករងរបួសទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ វត្ថុតាងត្រូវបានវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសព តម្កល់ទុកនៅវត្តពោធិ៍ថ្មី រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

មតិយោបល់