ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់មិនដឹងជិះម៉ូតូបុកជាមួយអ្វីទេ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធ័ម

កំពត: នៅវេលាម៉ោង ៦និង៥៧នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

ជនរងគ្រោះឈ្មោះ ជីម ពិច ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកទឹកឈូក ខេត្តកំពត ធ្វើដំណើរពីលិចទៅកើត ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1E-4914 មិនដឹងជាបុកជាមួយអ្វីទេ បណ្ដាលឲ្យស្លាប់។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ព្រោះម៉ូតូជនរងគ្រោះមិនមានខូចខាតអ្វីទាំងអស់។

ក្រោយពីកើតហេតុកម្លាំងជំនាញប៉ុស្តិ៍ និងជំនាញចរាចរណ៍ស្រុក ចុះទៅដល់ទីតាំងឃើញតែម៉ូតូ និងជនរងគ្រោះ ហើយសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ រីឯម៉ូតូប្រគល់ជូនសាច់ញាតិ៕

មតិយោបល់