ព័ត៌មានអន្តរជាតិ

អត្រាឆ្លងវីរុសកូរ៉ូណាប្រជាជនអាមេរិក អាចកើនទ្បើងដល់ទៅ ១៥០ លាននាក់

អាមេរិក: យោងតាមការព្យាករណ៍ ដោយសមាជិកសភាអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានប្រជាជនជាច្រើនលាននាក់ នៅក្នុងសហរដ្ឋអាមេរិក អាចនឹងឆ្លងវីរុសកូរ៉ូណា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

ដោយសមាជិកសភាលោកស្រី Rashida Tlaib បានធ្វើការកត់សម្គាល់បែបនេះ ក្នុងពេលបើកសវនាការរបស់តំណាងរាស្រ្ត ជាមួយសមាជិកនៃក្រុមការងារប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា របស់លោកប្រធានាធិបតី។

ជាក់ស្ដែងលោកស្រី Tlaib បានមានប្រសាសន៍ថា «គ្រូពេទ្យដែលចូលរួម ក្នុងសភាបានប្រាប់ព្រឹទ្ធសភាថា គាត់រំពឹងថា ពលរដ្ឋអាមេរិកចន្លោះពី ៧០ ទៅ ១៥០ លាននាក់ អាចនឹងឆ្លងវីរុសមួយនេះ»៕

មតិយោបល់