ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន ត្រូវកម្លាំងនគរបាលស្រុកស្នួល ចាប់ខ្លួន

(ក្រចេះ): មនុស្ស៣នាក់ដែលគេអះអាងថា ពាក់ព័ន្ធគ្រេឿងញៀន ត្រូវប៉ូលិសព្រហ្មទណ្ឌ ស្រុកស្នួល បង្រ្កាបនិងចាប់ខ្លួននៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល នារសៀលថ្ងៃទី២៧ មីនានេះ ដោយដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីុន(Ice) បានចំនួន២កញ្ចប់ធំ និង៥កញ្ចប់តូច។ 
អធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ទោ ចាន់ សុគីម បានឲ្យដឹងថា ក្រោយការចាប់ឃាត់ខ្លួននិងបានដកហូតវត្ថុតាងមានថ្នាំញៀនមួយចំនួន ជនសង្ស័យទាំងបីនាក់ គឺនគរបាលព្រហ្មទណ្ឌស្រុកកំពុងសាកសួរដើម្បីកសាងសំណុំរឿងចាត់វិធានការបន្តតាមផ្លូវច្បាប់។

   
 

មតិយោបល់