ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ លោកស្នងការរង ទទួលបន្ទុកអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង អស់ទាំងស្រុង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងកម្លាំងមានសមត្ថកិច្ចចុះទៅធ្វើការអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែក ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងនោះដែរ លោកស្នងការរង ទទួលបន្ទុកអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបន្តប្រាប់Post News ទៀតថា អគ្គិភ័យនេះដែរបានបំផ្លាញផ្ទះមួយខ្នងអស់ទាំងស្រុង និងបានប្រើប្រាស់ទឹកអស់ចំនួន១៩ឡាន ទើបរលត់ទៅវិញផងដែរ ដោយមិនបណ្តាលឲ្យឆេះរាលដាល ឬក៏បណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ៕

https://youtu.be/C9S9oIu0WDc

មតិយោបល់