ព័ត៌មានជាតិ

ផ្ទះសំណាក់យីហោ «ក្រុងថ្មី» នៅខេត្តរតនគិរី មានជនសង្ស័យ ជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ច ចុះបង្ក្រាប

រតនគិរី: កាលវេលាម៉ោង១៨ និង០០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នគរបាលប្រឆាំងគ្រឿងញៀនខេត្តរតនគិរី ចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានម្នាក់ នៅចំណុចផ្ទះសំណាក់យីហោ ក្រុងថ្មី (បន្ទប់លេខ៩) ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ជនសង្ស័យឈ្មោះ តុប សុផានិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ធ្វើតេស្តទឹកនោម រកឃើញសារធាតុញៀន ជាផលវិជ្ជមាន(+) ។

វត្ថុតាងដកហូតរួមមាន៖ -ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន០១ថង់ ទម្ងន់២.១០ក្រាមទាំងសំបកថង់ -ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទ០១គ្រឿង
-ថង់ច្រកថ្នាំញៀនមួយចំនួន ។

ក្រោយកើតហេតុ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចនាំយកទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕

មតិយោបល់